នៅសមរភូមិច្រកសមុទ្រហូមួស កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ សហរដ្ឋអាមេរិកបានសម្រេចចិត្តបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដើម្បីបើកច្រកផ្លូវទឹកដ៏មានសារៈសំខាន់បំផុតមួយនេះឡើងវិញ បន្ទាប់ពីមានការបិទខ្ទប់ពីសំណាក់ភាគីអ៊ីរ៉ង់។ នៅក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវ កងទ័ពសហរដ្ឋអាមេរិកបានវាយកម្ទេចនាវាល្បឿនលឿនជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ឱ្យខូចខាតទាំងស្រុង ខណៈដែលប្រព័ន្ធមីស៊ីលការពារទឹកដីរបស់អ៊ីរ៉ង់ ដែលបានបាញ់ប្រហារមកលើនាវាពិឃាតអាមេរិក ក៏ត្រូវបានកងទ័ពអាមេរិកបាញ់កម្ទេចចោលគ្មានសល់ផងដែរ។
ជោគជ័យនៃប្រតិបត្តិការយោធានេះ បាននាំទៅដល់ការរំដោះនាវាដឹកប្រេងរាប់ពាន់គ្រឿង និងនាវិកប្រមាណ ២ ម៉ឺននាក់ ដែលត្រូវបានភាគីអ៊ីរ៉ង់បង្ខាំងទុក និងធ្វើឱ្យជាប់គាំងនៅតាមបណ្តោយច្រកសមុទ្រនេះមួយរយៈធំកន្លងមក។ តាមរយៈការបើកច្រកសមុទ្រហូមួសឡើងវិញនេះ ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានបង្ហាញក្តីរំពឹងទុកថា តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិនឹងចាប់ផ្តើមធ្លាក់ចុះមកវិញ ដែលជាសញ្ញាវិជ្ជមានជួយឱ្យសេដ្ឋកិច្ចពិភពលោកមានស្ថេរភាព និងដំណើរការល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ នេះគឺជាព័ត៌មានអន្តរជាតិដ៏សំខាន់ ដែលកំពុងត្រូវបានពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះការប្រែប្រួលនៃស្ថានការណ៍យោធា និងសន្តិសុខថាមពលសកល។
