បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីក្បែរព្រំដែនកម្ពុជា-ថៃ ជាន់មីនផ្ទុះរងរបួសធ្ងន់ធ្ងរ និងខូចខាតគ្រឿងចក្រយ៉ាងដំណំ នៅក្នុងស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ដែលទទួលបានដោយផ្ទាល់មកកាន់ការិយាល័យនិពន្ធនៃគេហទំព័រ សារព័ត៌មានអ៊ែរញូវ (kehaktomporairnews.com.kh) បានឱ្យដឹងថា មានគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយបុរសម្នាក់បានរងរបួសជាទម្ងន់ ខណៈត្រាក់ទ័រមួយគ្រឿងត្រូវខូចខាតយ៉ាងដំណំ បន្ទាប់ពីបើកបរភ្ជួរដីស្រែសុខៗស្រាប់តែជាន់ចំ

កម្ពុជាប្រគល់ខ្លួនជនជាតិថៃម្នាក់ដែលលួចឆ្លងដែនខុសច្បាប់ជូនទៅភាគីថៃវិញតាមច្រកទ្វារអន្តរជាតិជាំ

ខេត្តឧត្តរមានៈ័យ៖ យោងតាមការចុះផ្សាយរបស់ក្រសួងការពារជាតិបានឱ្យដឹងថា កាលពីវេលាម៉ោង ១០:៥៩នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានសម្រេចប្រគល់ខ្លួនបុរសជនជាតិថៃម្នាក់ត្រឡប់ទៅឱ្យភាគីថៃវិញតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីជនរូបនោះត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការលួចឆ្លងដែនខុសច្បាប់ចូលមកក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា

តុលាការឃុំខ្លួនមនុស្ស ១៦នាក់ ពាក់ព័ន្ធករណីរួមគំនិតជាមួយមេខ្លោង Online Scam នៅប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចឃុំខ្លួនមនុស្សចំនួន ១៦នាក់ដែលរួមមានទាំងជនជាតិខ្មែរ និងចិន ដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធនឹងសកម្មភាពគាំទ្រដល់បទល្មើសឆបោកតាមប្រព័ន្ធ០បច្ចេកវិទ្យាដ៏ធំមួយនៅក្រុងប៉ោយប៉ែត។ ជនត្រូវចោទទាំងនេះ ដែលភាគច្រើនជាភ្នាក់ងារសន្តិសុខ និងបុគ្គលិកផ្នែកទំនាក់ទំនង ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងបទឆបោក និងផ្តល់ជំនួយដល់ចារី បន្ទាប់ពីសមត្ថកិច្ចរកឃើញថាពួកគេបានរៀបចំជាក្រុមចាត់តាំងយ៉ាងមានប្រព័ន្ធដើម្បីការពារក្រុមឧក្រិដ្ឋជន។

ក្រសួងសង្គមកិច្ចជំរុញការកែទម្រង់ផ្ទៃក្នុងតាមរយៈសេចក្តីព្រាងអនុក្រឹត្យថ្មីដើម្បីលើកកម្ពស់គុណភាពការងារ

រាជធានីភ្នំពេញ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំធ្វើទំនើបកម្មរចនាសម្ព័ន្ធរដ្ឋបាលរបស់ខ្លួនតាមរយៈសេចក្តីព្រាងអនុក្រឹត្យថ្មី ដែលផ្ដោតសំខាន់លើការបង្កើនប្រសិទ្ធភាពការងារជាចម្បង ជាជាងការបន្ថែមអង្គភាពថ្មីៗ។ យោងតាមកិច្ចប្រជុំពិភាក្សា

សកម្មភាពចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន និងសក្តានុពលសេដ្ឋកិច្ចនៃខេត្តកំពតនិងខេត្តកែប

ខេត្តកំពត៖នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែប ដែលមានអ្នកចូលរួមសរុបជាង ១ពាន់នាក់។

ប្រតិបត្តិការបង្ក្រាបសំបុក Scam ដ៏ធំនៅប៉ោយប៉ែត នៅតែបន្តយ៉ាងក្តៅគគុក និងមានការបាញ់តតាំង

ក្រុងប៉ោយប៉ែត – គិតត្រឹមម៉ោង ៦:០០ ល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ ប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញដ៏ធំមួយនៅក្នុង តំបន់សានកូ នៅមិនទាន់បញ្ចប់នៅឡើយទេ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបានចំណាយពេលពេញមួយថ្ងៃក្នុងការឡោមព័ទ្ធ និងបង្ក្រាប។

សមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងឆបោកអនឡាញក្នុងក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងលុបបំបាត់បទល្មើសបច្ចេកវិទ្យា កម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យជាច្រើនកន្លែង ដែលបង្កប់ការងារឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ខែម សោភ័ណ ស្នងការរងនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភ ភេសជ្ជៈដល់កងកម្លាំងចរាចរណ៍ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

លោកឧត្តមសេនីយ៍ត្រី ខែម សោភ័ណ ស្នងការរងនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភ ភេសជ្ជះ ដល់កងកម្លាំង គរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ  ដែល ប្រចាំការការពារនិងសំរួលចរាចរណ៍ នៅសួនតេជោឈ្នះៗ (វេទិកាខេត្ត) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕  

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…