ប្រតិបត្តិការបង្ក្រាបសំបុក Scam ដ៏ធំនៅប៉ោយប៉ែត នៅតែបន្តយ៉ាងក្តៅគគុក និងមានការបាញ់តតាំង

ក្រុងប៉ោយប៉ែត – គិតត្រឹមម៉ោង ៦:០០ ល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ ប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញដ៏ធំមួយនៅក្នុង តំបន់សានកូ នៅមិនទាន់បញ្ចប់នៅឡើយទេ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបានចំណាយពេលពេញមួយថ្ងៃក្នុងការឡោមព័ទ្ធ និងបង្ក្រាប។

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ គេនៅតែបន្តឮសូរសម្រែកកាំភ្លើងផ្ទុះឡើងជាហូរហែ (រប៉េះរប៉ោះ) ដោយសារក្រុមជនល្មើសមានអាវុធក្នុងដៃ និងបានធ្វើការបាញ់តតាំងជាមួយកម្លាំងសមត្ថកិច្ចយ៉ាងសាហាវ។

ទីតាំងនៅក្នុងតំបន់សានកូនេះ ត្រូវបានគេដឹងថាជាសំបុក Scam Online ដ៏ធំជាងគេបំផុតមួយក្នុងក្រុងប៉ោយប៉ែត ដែលទាមទារឱ្យសមត្ថកិច្ចប្រើប្រាស់វិធានការណ៍ម៉ឺងម៉ាត់បំផុត។

រហូតមកទល់ម៉ោងនេះ មិនទាន់មានរបាយការណ៍ជាក់លាក់ជុំវិញចំនួនមនុស្សដែលរងរបួស ឬចំនួនជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅឡើយទេ ខណៈដែលប្រតិបត្តិការកំពុងស្ថិតក្នុងភាពតានតឹងខាងលើនេះ។

ព័ត៌មានបឋម៖ ក្រុមការងារយើងនឹងបន្តតាមដាន និងផ្សាយជូននូវព័ត៌មានលម្អិតបន្ថែមទៀត ភ្លាមៗបន្ទាប់ពីប្រតិបត្តិការនេះត្រូវបានបញ្ចប់ជាស្ថាពរ៕

Leave a Reply

Your email address will not be published. Required fields are marked *