ខេត្តឧត្តរមានៈ័យ៖ យោងតាមការចុះផ្សាយរបស់ក្រសួងការពារជាតិបានឱ្យដឹងថា កាលពីវេលាម៉ោង ១០:៥៩នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានសម្រេចប្រគល់ខ្លួនបុរសជនជាតិថៃម្នាក់ត្រឡប់ទៅឱ្យភាគីថៃវិញតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីជនរូបនោះត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការលួចឆ្លងដែនខុសច្បាប់ចូលមកក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ។ កិច្ចដំណើរការប្រគល់និងទទួលជនសង្ស័យរូបនេះត្រូវបានធ្វើឡើងក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ (RBC) ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែនរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមនីតិវិធីច្បាប់ជាធរមាន។
Cambodia Repatriates Thai National for Illegal Border Crossing via Choam International Border Gate
According to the Ministry of National Defense, at 10:59 AM on May 15, 2026, Cambodian authorities handed over a Thai national to the Thai side at the Choam International Border Gate in Anlong Veng District, Oddar Meanchey Province. The individual had been legally detained after illegally crossing deep into Cambodian territory in Oddar Meanchey Province on April 26, 2026. This repatriation process was conducted under the coordination mechanism of the Cambodia-Thailand Regional Border Committee (RBC) to maintain border cooperation and adhere to legal procedures between the two nations.
