អាមេរិកបញ្ជូននាវាពិឃាតបិទច្រកទាំងស្រុង ក្រោយការចរចានៅប៉ាគីស្ថានបរាជ័យ

ស្ថានភាពនៅច្រកសមុទ្រ ហូមួស (Hormuz) បានឡើងកម្ដៅដល់ចំណុចកំពូល បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ជូនក្រុមនាវាពិឃាតទៅបិទខ្ទប់ច្រកផ្លូវទឹកដ៏សំខាន់បំផុតមួយនេះ។ សកម្មភាពនេះបានធ្វើឱ្យអ៊ីរ៉ង់បាត់បង់ការគ្រប់គ្រងផ្ដាច់មុខលើច្រកសមុទ្រនេះភ្លាមៗ ខណៈដែលសូម្បីតែនាវាដឹកទំនិញរបស់ចិន ឬនាវាអ៊ីរ៉ង់ខ្លួនឯង ក៏មិនអាចធ្វើចរាចរណ៍ឆ្លងកាត់បានដែរ។

យោងតាមប្រភពព័ត៌មាន បញ្ហាបានផ្ទុះឡើងខ្លាំងបន្ទាប់ពីខាងភាគីអ៊ីរ៉ង់បានព្យាយាមបិទច្រកសមុទ្រនេះ និងតម្រូវឱ្យនាវាដែលចង់ឆ្លងកាត់ត្រូវបង់ប្រាក់រហូតដល់ ២លានដុល្លារ ក្នុងមួយគ្រឿង។ ទោះបីជាមានការរឹតត្បិតបែបនេះក៏ដោយ ក៏គេសង្កេតឃើញថាអ៊ីរ៉ង់នៅតែបន្តនាំចេញប្រេងរាប់លានបារ៉ែលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិយ៉ាងរលូន ដែលទង្វើនេះបានបង្កើតឱ្យមានការមិនពេញចិត្តជាខ្លាំងពីសហគមន៍អន្តរជាតិ។

ក្រោយពីកិច្ចចរចារវាងភាគីពាក់ព័ន្ធនៅប្រទេសប៉ាគីស្ថានបានទទួលបរាជ័យ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាឱ្យកងទ័ពជើងទឹកអាមេរិកចូលអន្តរាគមន៍ភ្លាមៗ។ យុទ្ធសាស្ត្របិទច្រកសមុទ្រហូមួសនេះ ត្រូវបានគេមើលឃើញថាជាការ “បិទច្រមុះអ៊ីរ៉ង់” ដើម្បីបង្ខំឱ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ គ្មានជម្រើសក្រៅពីត្រឡប់មកតុចរចាវិញ ក្នុងស្ថានភាពទាល់ច្រក។

បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តចុងក្រោយនេះ ព្រោះវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃប្រេង និងសន្តិសុខសកលលោក។

អត្ថបទព័ត៌មានអន្តរជាតិ ដោយ៖ Borey

 

 

Leave a Reply

Your email address will not be published. Required fields are marked *