សមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងឆបោកអនឡាញក្នុងក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងលុបបំបាត់បទល្មើសបច្ចេកវិទ្យា កម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យជាច្រើនកន្លែង ដែលបង្កប់ការងារឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លទ្ធផលបឋមកម្លាំងជំនាញបានធ្វើការឡោមព័ទ្ធ និងឆែកឆេរទីតាំងអគារខ្ពស់ៗ និងបុរីមួយចំនួន ដែលមានការសង្ស័យថាជាមជ្ឈមណ្ឌលប្រតិបត្តិការខុសច្បាប់។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជនបរទេស និងជនជាតិខ្មែរជាច្រើនរយនាក់ ត្រូវបាននាំខ្លួនទៅសាកសួរ ដើម្បីស្វែងរកមេខ្លោងធំ។ក្នុងនោះផងដែរសមត្ថកិច្ចបានដកហូត គ្រឿងសម្ភារៈបច្ចេកវិទ្យា រួមមាន កុំព្យូទ័ររាប់រយគ្រឿង, ទូរស័ព្ទដៃ, ស៊ីមកាត និងឧបករណ៍បញ្ជូនសញ្ញាអ៊ីនធឺណិតជាច្រើនទៀត ត្រូវបានដកហូតទុកជាភស្តុតាង។

រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានបង្ហាញជំហរដាច់ខាតក្នុងការបោសសម្អាតរាល់សំបុកបទល្មើសបច្ចេកវិទ្យា ដើម្បីការពារមុខមាត់ប្រទេសជាតិ និងធានាសុវត្ថិភាពដល់វិនិយោគិនស្របច្បាប់។ បច្ចុប្បន្ន ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន កំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់៕

 

Leave a Reply

Your email address will not be published. Required fields are marked *